Acts 17

1ក្រោយមកពេល​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលីនិង​ក្រុង​អ័ប៉ុឡូនា​ពួកគាត់​ក៏មកដល់​ក្រុង​ថែស្សាឡូនីច​ដែល​មានសាលាប្រជុំមួយរបស់​ជនជាតិ​យូដានៅទីនោះ 2លោកប៉ូលក៏​បាន​ទៅ​ជួបពួក​ជនជាតិ​យូដាតាមទម្លាប់​របស់​គាត់​ហើយអស់រយៈពេលបីថ្ងៃសប្ប័ទ​គាត់​បាន​ជជែកវែកញែកបទគម្ពីរ​ជាមួយ​ពួកគេ 3ដោយពន្យល់និងបញ្ជាក់ថា​ព្រះ​គ្រិស្ដត្រូវតែរងទុក្ខហើយរស់ពីការសោយទិវង្គតឡើងវិញរួច​គាត់​និយាយ​ទៀត​ថា៖ ​«ព្រះ​យេស៊ូដែលខ្ញុំ​កំពុង​ប្រកាសប្រាប់អ្នករាល់គ្នានេះ​ហើយ​ជា​ព្រះ​គ្រិស្ដ»។ 4ពួកគេខ្លះព្រមជឿនិង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូលនិង​លោក​ស៊ីឡាស​ហើយ​ក៏​មាន​ពួក​ជនជាតិក្រេក​ដែល​កោតខ្លាចព្រះជាម្ចាស់ជាច្រើននិង​ពួក​ស្ដ្រីដែល​មាន​មុខមាត់ក៏មិនតិចដែរ 5ប៉ុន្ដែពួក​ជនជាតិយូដាបែរជាច្រណែនហើយនាំ​ពួក​មនុស្សពាលខ្លះពីផ្សារមកគឺប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្កចលាចល​នៅក្នុង​ក្រុងហើយ​បាន​ចូល​ទៅ​រើកកាយផ្ទះ​របស់​លោក​យ៉ាសុន​តាម​ចាប់លោកប៉ូល​និង​លោកស៊ីឡាស​ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន 6ប៉ុន្ដែពេល​គេ​រកអ្នក​ទាំង​ពីរមិនឃើញ​គេ​ក៏ចាប់អូស​លោក​យ៉ាសុននិងបងប្អូនខ្លះទៀត​យក​ទៅ​ប្រគល់​ឲ្យ​ពួក​អាជ្ញាធរក្រុង​ដោយ​ស្រែកថា៖ ​«ពួកអ្នកធ្វើ​ឲ្យ​ផែនដីច្របូកច្របល់​បាន​មកដល់ទីនេះ 7ហើយយ៉ាសុន​បាន​ទទួល​ពួកវា​គឺ​ពួកវាទាំងនេះ​កំពុង​ធ្វើអំពើ​ប្រឆាំង​នឹងបទបញ្ជា​របស់​ព្រះចៅអធិរាជ​ដោយ​ប្រកាសថាមានស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ 8ពួកជនជាតិ​យូដា​ទាំងនោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជននិង​ពួក​អាជ្ញាធរក្រុង​ដែល​បាន​ស្ដាប់​សេចក្ដី​ទាំងនេះជ្រួលច្របល់ 9ពេលពួកគេ​យកប្រាក់ធានាពី​លោក​យ៉ាសុននិង​អ្នក​ផ្សេងទៀត​រួច​ហើយ​ពួកគេ​ក៏ដោះលែង​អ្នក​ទាំងនោះ 10រីឯពួក​បងប្អូនក៏បណ្ដោះ​លោក​ប៉ូលនិង​លោក​ស៊ីឡាសទាំងយប់ទៅ​ក្រុង​បេរាភ្លាម​ហើយ​ពេល​ទៅដល់​ក្រុងនោះ​អ្នកទាំងពីរ​ក៏​ចូលទៅក្នុងសាលាប្រជុំរបស់​ជនជាតិ​យូដា 11ប៉ុន្ដែជនជាតិ​យូដា​ទាំងនេះមានគំនិត​បើកចំហ​ជាងពួក​ជនជាតិ​យូដានៅ​ក្រុង​ថែស្សាឡូនីច​ដ្បិត​ពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត​ទាំង​ស្រាវជ្រាវបទគម្ពីររាល់ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​សេចក្ដី​ទាំងនេះ​ត្រឹម​ត្រូវ​ឬ​យ៉ាងណា។ 12ដូច្នេះហើយពួកគេ​ជា​ច្រើនក៏ជឿ​មាន​ទាំងបុរសស្ដ្រីជនជាតិក្រេក​ដែល​មានមុខមាត់ជាច្រើន​ផង​ដែរ 13ប៉ុន្ដែពេល​ជនជាតិ​យូដានៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹងថា​លោក​ប៉ូល​បាន​ប្រកាសព្រះបន្ទូល​របស់​ព្រះជាម្ចាស់នៅ​ក្រុង​បេរាដែរ​នោះ​ពួកគេ​ក៏​មកបំបះបំបោរនិងញុះញង់បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់ទៀត 14ដូច្នេះពួក​បងប្អូនក៏នាំ​លោក​ប៉ូលចេញទៅសមុទ្រភ្លាមរីឯ​លោក​ស៊ីឡាសនិង​លោក​ធីម៉ូថេស្នាក់​នៅ​ទីនោះដដែល 15ពួកអ្នកជូនដំណើរ​លោក​ប៉ូល​បាន​ទៅជាមួយ​លោក​ប៉ូល​រហូតដល់​ក្រុង​អាថែនហើយ​បាន​ត្រលប់​មក​វិញ​ក្រោយពី​ទទួលពាក្យបណ្ដាំ​ឲ្យ​លោក​ស៊ីឡាសនិង​លោក​ធីម៉ូថេទៅតាម​លោក​ប៉ូលជាប្រញាប់ 16នៅពេលលោក​ប៉ូល​កំពុង​រង់ចាំអ្នក​ទាំង​ពីរនៅ​ក្រុង​អាថែនវិញ្ញាណ​របស់​គាត់ពុះ​កញ្ជ្រោល​ជាខ្លាំង​ដោយ​គាត់​សង្កេតឃើញមាន​រូបព្រះ​ពាសពេញក្រុងនោះ 17ដូច្នេះគាត់​ជជែកវែកញែក​ជាមួយ​ជនជាតិយូដានិង​ពួក​អ្នក​មក​ថ្វាយបង្គំនៅក្នុងសាលាប្រជុំព្រមទាំង​ពួក​អ្នកដែល​គាត់​បាន​ជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ 18ហើយក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរនិង​ខាង​គណៈស្ទអ៊ីកខ្លះ​បាន​ជជែកដេញដោល​ជាមួយ​លោក​ប៉ូលដែរគឺ​មាន​អ្នក​ខ្លះសួរថា៖ ​«តើ​អ្នក​និយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយ​អំពី​អ្វី?» ​អ្នក​ខ្លះទៀត​និយាយ​ថា៖ ​«គាត់​ប្រហែលជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ» ​[​ពួកគេ​ពោល​ដូច្នេះ​]​ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះ​យេស៊ូនិងការរស់ឡើងវិញ​របស់​ព្រះអង្គ។ 19ដូច្នេះពួកគេ​ក៏​នាំគាត់ទៅ​ជួប​នឹង​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ហើយ​សួរថា៖ ​«តើ​អ្នក​អាច​ប្រាប់​យើង​ឲ្យ​យល់​អំពី​សេចក្ដីបង្រៀនថ្មី​ដែល​អ្នក​កំពុង​ប្រកាសនេះបាន​ដែរ​ឬ​ទេ? 20ដ្បិតយើង​បាន​​អ្នក​និយាយ​ពី​សេចក្ដី​ប្លែកៗដូច្នេះហើយ​យើង​ចង់ដឹងថា​តើ​សេចក្ដី​ទាំងនេះមានន័យដូចម្ដេច»។ 21នៅសម័យ​នោះអ្នក​ក្រុង​អាថែននិង​ពួក​ជនបរទេសទាំងឡាយ​ដែល​រស់នៅ​ក្រុង​នោះ​មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វីក្រៅពីនិទានរឿងស្ដាប់រឿងថ្មីៗ​ឡើយ។ 22ដូច្នេះលោក​ប៉ូល​ក៏​ក្រោកឈរនៅកណ្ដាលក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ហើយ​និយាយថា៖ ​«ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ! ​ខ្ញុំ​សង្កេត​ឃើញ​ថាអ្នករាល់គ្នាជឿស៊ប់លើ​របស់​សព្វសារពើ 23ដ្បិតពេល​ខ្ញុំ​ដើរកាត់ហើយសង្កេតមើលគ្រឿង​សក្ការបូជា​ទាំងឡាយ​របស់​អ្នករាល់គ្នា​នោះ​ខ្ញុំឃើញកន្លែង​សក្ការ​មួយដែល​មាន​ចារឹកអក្សរ​ថា​ព្រះដែល​មិន​ស្គាល់។ ​ដូច្នេះខ្ញុំ​សូម​ប្រាប់អ្នករាល់គ្នា​អំពី​ព្រះ​ដែល​អ្នករាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិនស្គាល់​នេះ 24ព្រះជាម្ចាស់ដែល​បាន​បង្កើតពិភពលោកនិងរបស់សព្វសារពើនៅក្នុងពិភពលោកព្រះអង្គជាព្រះអម្ចាស់​នៃ​ស្ថានសួគ៌និងផែនដី​ព្រះអង្គ​មិនគង់នៅក្នុងវិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្សឡើយ 25ហើយព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើព្រះអង្គ​ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះអ្វីមួយ​នោះ​ដែរ​ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់មានជីវិត​មាន​ដង្ហើមនិង​មាន​របស់​សព្វសារពើ 26ព្រះអង្គបាន​បង្កើតជនជាតិទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញលើផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ហើយ​ព្រះអង្គ​បាន​កំណត់រដូវកាលនិង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេរស់នៅ 27ដើម្បីឲ្យ​ពួកគេ​ស្វែងរកព្រះជាម្ចាស់​ហើយ​បើ​ពួកគេ​ស្វែងរកព្រះអង្គមែននោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិនខានពីព្រោះតាមពិត​ព្រះជាម្ចាស់​គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ 28ហើយយើង​រស់នៅមានចលនានិង​មាន​ជីវិត​ជា​មនុស្សដោយសារព្រះអង្គដូចដែលកវីក្នុងចំណោមអ្នករាល់គ្នាមួយចំនួន​បាន​និយាយដែរថាដ្បិត​យើង​ក៏ជាពូជរបស់ព្រះអង្គដែរ 29ដូច្នេះបើ​យើង​ជាពូជ​របស់​ព្រះជាម្ចាស់មែន​យើង​មិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចជារូបសំណាក​ធ្វើ​ពី​មាសប្រាក់ថ្ម​តាម​ជំនាញនិងគំនិត​របស់​មនុស្ស​ឡើយ 30ដ្បិតពីមុន​ព្រះជាម្ចាស់​បាន​ទតរំលងគ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅមែន​ប៉ុន្ដែ​ឥឡូវនេះ​ព្រះអង្គ​បង្គាប់មនុស្ស​ទាំង​អស់នៅគ្រប់ទីកន្លែង​ឲ្យ​ប្រែចិត្ត 31ព្រោះព្រះអង្គ​បាន​កំណត់ថ្ងៃមួយដែល​ព្រះអង្គ​នឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែល​ព្រះអង្គ​បាន​តែងតាំង​ហើយ​ព្រះជាម្ចាស់​បាន​ប្រទានភស្ដុតាង​អំពី​ការនេះ​ដល់​មនុស្សទាំងអស់​ដោយ​ប្រោសមនុស្សនោះ​ឲ្យ​រស់​ពីស្លាប់ឡើងវិញ» 32នៅពេលពួកគេ​​អំពី​ការ​រស់​ពី​ស្លាប់ឡើងវិញ​អ្នក​ខ្លះក៏ចំអកឲ្យប៉ុន្ដែ​អ្នក​ខ្លះទៀតនិយាយថា៖ ​«យើង​ចង់ស្ដាប់អ្នក​និយាយ​អំពី​រឿង​នេះម្ដងទៀត»។ 33ដូច្នេះហើយលោក​ប៉ូលក៏ចាក​ចេញ​ពីចំណោមពួកគេទៅ 34ប៉ុន្ដែមាន​អ្នកខ្លះ​បាន​ជឿ​ហើយ​ចូលរួមជាមួយគាត់នៅក្នុងចំណោម​អ្នក​ទាំងនោះ​មាន​ទាំង​លោក​ឌេវនីស​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូសនិងស្ដ្រីម្នាក់ឈ្មោះដាម៉ារីសព្រមទាំង​អ្នក​ផ្សេងទៀត​ដែល​នៅ​ជាមួយអ្នក​ទាំង​នោះ
Copyright information for KhmKCB